គោលការណ៍ឯកជនភាព
ChakRiya Online Shop · កែប្រែចុងក្រោយ ៨ តុលា ២០២៦
ព័ត៌មានដែលយើងប្រមូល
- ពេលចូលគណនី៖ ឈ្មោះ និងអ៊ីមែល ពី Facebook ឬ Google ឬអ៊ីមែលដែលអ្នកចុះឈ្មោះ។ យើងមិនទទួលពាក្យសម្ងាត់ Facebook/Google របស់អ្នកទេ ហើយមិនបង្ហោះអ្វីលើ Facebook ជំនួសអ្នកទេ។
- សម្រាប់ដឹកជញ្ជូន៖ ឈ្មោះអ្នកទទួល លេខទូរស័ព្ទ និងអាសយដ្ឋាន (ខេត្ត ស្រុក ឃុំ ភូមិ ផ្លូវ)។
- ការបញ្ជាទិញ៖ ទំនិញ ចំនួន តម្លៃ ស្ថានភាពការបង់ប្រាក់ និងការដឹកជញ្ជូន។
- ការវាយតម្លៃ៖ ផ្កាយ ១–៥ ដែលអ្នកដាក់លើទំនិញ (បើមាន)។
យើងប្រើព័ត៌មានដើម្បី
- ទទួល វេចខ្ចប់ និងផ្ញើទំនិញទៅអ្នក
- ទាក់ទងអ្នកអំពី Order ការដឹក ឬការប្តូរទំនិញ
- បង្ហាញប្រវត្តិ Order ក្នុងគណនីរបស់អ្នក
យើងចែករំលែកជាមួយអ្នកណា
- ក្រុមហ៊ុនដឹកជញ្ជូន (J&T Express ឬ វីរៈប៊ុនថាំ)៖ ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន សម្រាប់ដឹកទំនិញប៉ុណ្ណោះ
- ធនាគារ/ប្រព័ន្ធបង់ប្រាក់ (Bakong KHQR)៖ ចំនួនទឹកប្រាក់ និងលេខយោង Order ដើម្បីផ្ទៀងផ្ទាត់ការបង់
- Google Firebase៖ ម៉ាស៊ីនរក្សាទុកទិន្នន័យ និងប្រព័ន្ធចូលគណនី
យើង មិនលក់ ឬជួលព័ត៌មានរបស់អ្នកឲ្យអ្នកណាឡើយ។
រយៈពេលរក្សាទុក
យើងរក្សាព័ត៌មានគណនីរហូតដល់អ្នកលុបគណនី។ កំណត់ត្រា Order ត្រូវរក្សាទុកសម្រាប់គណនេយ្យ និងការប្តូរទំនិញ ប៉ុន្តែនឹងលែងភ្ជាប់ទៅគណនីរបស់អ្នក បន្ទាប់ពីលុបគណនី។
សិទ្ធិរបស់អ្នក
- មើល និងកែឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ក្នុងទំព័រ ខ្ញុំ
- លុបគណនី និងទិន្នន័យរបស់អ្នក — មើល របៀបលុបគណនី
ទាក់ទង
ChakRiya Shop (PO CHAKRIYA)
148, 10, 0, Kilou Samprambei, Traeng, Rotonak Mondol, Battambang 20704, Cambodia
ទូរស័ព្ទ 071 320 6611 · អ៊ីមែល chakriyashop-support@googlegroups.com · Facebook Page ChakRiya Online Shop
Summary (English)
ChakRiya Online Shop collects your name and email from Facebook/Google login (public profile and email only), and the phone number and delivery address you enter, to process and deliver your orders. Delivery details are shared only with our courier (J&T Express or Virak Buntham) and payment verification data with Bakong KHQR. Data is stored on Google Firebase. We never sell your data. You can delete your account and data at any time from the “Me” page or at https://chakriyashop.com/delete-account. Contact: chakriyashop-support@googlegroups.com.